ព្រះធម្មបាលភិក្ខុ ខៀវ ជុំ - Khmer Meditation



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះធម្មបាលភិក្ខុ ខៀវ ជុំ

ចែករំលែកចំណេះដឹង

 

ព្រះធម្មបាលភិក្ខុ ខៀវ ជុំ (១៩០៧-១៩៧៥)....https://www.khmerdocs.com/detail.php?k=203367770789
ជាអ្នកប្រាជ្ញពុទ្ធសាសនាមួយព្រះអង្គក្នុងក្រសែភ្នែកអ្នកប្រាជ្ញទាំងឡាយ
-ព្រះធម្មបាលភិក្ខុ ខៀវ ជុំ ប្រសូតនៅក្នុងឆ្នាំ ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ស្នាក់នៅវត្តព្រះជន្ម១២ឆ្នាំ (១៩២៤) បួសសាមណេរព្រះជន្ម១៧ឆ្នាំ (១៩២៦) បំពេញឧបសម្បទាក្នុងព្រះជន្ម ២១ឆ្នាំ (១៩២៨) ហើយសុគតនៅឆ្នាំ ១៩៧៥ ក្នុងព្រះជន្ម ៦៨ព្រះវស្សា។
-ព្រះធម្មបាលភិក្ខុ ខៀវ ជុំ ជាព្រះថេរៈមួយព្រះអង្គ ដែលមានបញ្ញាញាណឈ្លាសវៃ មានទស្សនៈទំនើប មានគំនិតវែងឆ្ងាយ ព្រមទាំងមានចំណេះដឹងទូលំទូលាយទាំងពុទ្ធចក្រនិងអាណាចក្រ ហើយជាធម្មកថិកមួយព្រះអង្គដែលសម្បូរទ្រឹស្តី និងមានវោហារសព្ទមិនចេះរីងស្ងួត។
-ព្រះធម្មបាលភិក្ខុ ខៀវ ជុំ ជាព្រះថេរដែលមានមនសិការជាតិ ធ្លាប់បានចូលរួមសកម្មភាពនយោបាយជាច្រើន ជាពិសេសធ្លាប់បានចូលរួមចលនាបដិវត្តន៍ក្នុងរបបអាណានិគមនិយមបារាំង ជាមួយព្រះអាចារ្យ ហែម ចៀវ (វីរបុរសខ្មែរក្នុងសម័យបារាំង) ក្នុងឆ្នាំ ១៩៤០។
-ព្រះធម្មបាលភិក្ខុ ខៀវ ជុំ ជាអ្នកប្រាជ្ញមួយព្រះអង្គដែលសម្បូរទៅដោយគំនិត និងទស្សនៈ។ ព្រះអង្គបាននិពន្ធសៀវភៅជាច្រើនសន្ធឹកសន្ធាប់ សៀវភៅទាំងអស់នោះភាគច្រើនជាសៀវភៅស្តីពីទស្សនពុទ្ធសាសនា សម្រាប់អនុវត្តក្នុងជីវិតប្រចាំថ្ងៃ សីលធម៌ អក្សរសាស្ត្រ ហើយសៀវភៅខ្លះក៏មាននិយាយអំពីរឿងនយោបាយ និងទស្សនលោកខាងលិចផងដែរ ។ សៀវភៅទាំងអស់នោះ សុទ្ធសឹងតែអាចយកមកសិក្សានៅកម្រិតសាកលវិទ្យាល័យបាន ព្រោះជាប្រភេទសៀវភៅបែបទស្សនវិជ្ជា។
ឈ្មោះសៀវភៅរួមមាន៖
១-ល័ខវិជ្ជារាជការ
២-បញ្ហាជីវិត
៣-សំវេគធម៌
៤-ត្រៃលក្ខណ៍
៥-កម្ពុជវេយ្យាករណ៍
៦-បញ្ហាអនាគត
៧-បញ្ហានរក-សួគ៌
៨-សីលធម៌សាកល
៩-ជីវិតគ្រប់លក្ខណ៍
១០-ពិភពលោកភាសិត ឬភាសិតសកល
១១-ទានទស្សនៈ
១២-និព្វានទស្សនៈ
១៣-វេយ្យាករណ៍យើង
១៤-ត្រៃចរិយា
១៥-ជីវិតទស្សនៈ
១៦-វិញ្ញាណទស្សនៈ
១៧-គូមិត្តឥទ្ធិបាទ
១៨-ពុទ្ធវិទ្យារឿងបុណ្យ-បាប (ជីវិតសន្តិភាព ជីវិតសាងខ្លួនឯង និង ចិត្តវិទ្យាសង្គម ជីវិតឈ្នះលោក )។
១៩-សកលចិន្តា
ព្រះធម្មបាលភិក្ខុ ខៀវ ជុំ ជានិមិត្តរូបនិងជាវីរសង្ឃគំរូសម្រាប់ព្រះសង្ឃខ្មែរគ្រប់ជំនាន់...
សង្ខេបខ្លឹមសារចេញពី «មាតុភូមិខ្ញុំ» ដោយ ចារ សំសារ៉ូន សន្តិបាលភិក្ខុ

Moha Sangkranta

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត