សកលចិន្ដា គំនោលសេដ្ឋកិច្ចជាន់ខ្ពស់

ក

ាលបើនិយាយដល់គោលគំនិតរបស់ពុទ្ធសាសនា ដែលបង្រៀនអោយមនុស្សយកចិត្ដទុកដាក់ ធ្វើខ្លួនអោយមានវឌ្ឍ​ភាព​ក្នុង​ផ្លូវ​សេដ្ឋ​កិច្ច​ជាន់​ទាប, ដែល​ជា​បុព្វ​ហេតុ​សំរាប់​ធ្វើ​អោយ​ងាយ​ស្រួលដល់ការប្រតិបត្ដិតាមសីលធម៌ ក៏គួរនិយាយដល់គំនោលសេដ្ឋ​កិច្ច​ជាន់​ខ្ពស់ ដែល​លោក​អោយ​ឈ្មោះ​មួយ​បែប​ទៀ ត​ថា កំពស់ចិត្ដក្នុងទីនេះផងព្រោះពុទ្ធសាសនា មិនមែនមានបំណងត្រឹមតែដឹកនាំជីវិតមនុស្ស​អោយ​រស់ នៅ​ប្រកប​ដោយ​វឌ្ឍ​ភាព​ក្នុង​លោក​នេះ​ និង​លោក​ដទៃ​ទៀតប៉ុណ្ណឹងទេ, គឺត្រូវការអោយមនុស្សធ្វើជាម្ចាស់នៃតណ្ហាតទៅ​ទៀត​។ ក្នុង​ន័យ​ថា, ដំបូង​មនុស្ស​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​សេដ្ឋ​កិច្ច​គ្រប់​យ៉ាង អោយមានវឌ្ឍនភាពនៅក្នុងកំរិតមធ្យម រហូតដល់កំរិតខ្ពស់ ដើម្បីផ្ដល់សេចក្ដីសុខ​ស្រួល​ដល់​ជីវិត​របស់​ខ្លួន​។ តែ​វឌ្ឍ​ន​ភាព នៃ​ជីវិត​ខាង​សម្ភារៈ វាមិនមែនជាធាតុមានកំពស់ដល់ថ្នាក់ទីបំផុតទេ ព្រោះអ្វី? ព្រោះចិត្ដរបស់មនុស្ស​យើង​ វា​ជា​ធាតុ​មួយ​ដែល​គេ​មិន​អាច​បំបាត់​ រឺ​បំពេញ​សេច​ក្ដី​ត្រូវ​ការ​របស់វាបានទេ។ គឺវាចេះតែចង់កើត ចង់បាន ចង់មានគ្មានចប់ គ្មានអស់ហើយ​ឡើយ តួ​យ៉ាង​ដំបូង​វា​ចង់​បាន​តែ​នាឡិ​កា យើង​រក​នាឡិ​កា​អោយ​បាន ឈ្មោះ​ថា​យើង​បាន​បំបាត់​ចំណង់ ឬ​​សេច​ក្ដី​ត្រូវ​ការ​របស់​វា​បាន​មួយ​ហើយ​។ តែ​កង្វះ​របស់​វា​នៅ​មាន​ទៅ​ទៀត បើ​មិន​នាឡិកា​ដដែល​ក៏​អ្វី​ផ្សេង​ៗ ដទៃ​ៗ​ទៀត គ្មាន​ចេះ​គ្រប់​គ្រាន់​ឡើយ​។ តើ​មាន​បុគ្គល​ណា​ម្នាក់ អាច​​បំពេញ​កង្វះ​នេះ​បាន​ទេ​?​ ចំលើយ​គ្មាន​! នេះ​ហើយ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​បាន មាន​ព្រះ​ពំនោល​ថា សត្វ​លោក​មាន​កង្វះ​ជា​និច្ច, មាន​មិន​ឆ្អែត​មិន​ស្កប់​ស្កល់​ជា​​ប្រ​ក្រតី​ ជា​មួយ​គ្នា​នេះ សត្វ​លោក​ជា​ទាសៈ​នៃ​កង្វះ នៃ​ចំណង់​នៃ​សេច​ក្ដីត្រូវ​ការ​របស់​ខ្លួន ឧនោ លោ​ភោ អតិតោ តណ្ហា ទាសោ ។ ពុទ្ធ​សាស​និក​ម្នាក់​ៗ​​ត្រូវ​​តែ​ដឹង​​ថា របស់​​ណា​ខ្លះ​ដែល​ចាំ​បាច់​ត្រូវ​មាន របស់​ណា​ខ្លះ​ដែល​មិន​ចំា​បាច់​ត្រូវ​មាន​ និង​របស់​ណា​ខ្លះ​ទៀត​ដែល​មាន ហើយ​​វា​​មាន​ពលា​នុ​ភាព​ដុត​ចិត្ដ​វិញ្ញាណ​យើង​អោយ​ក្ដៅ​ក្រ​ហាយ​រោល​រាល​ប្រាស​ចាក​សេច​ក្ដី​សុខ​​ស្ងប់​​ប្រាស​​ចាក​​គំនិត​​សន្ដិ​​។ប្រសិនបើយើង នាំគ្នាពិនិត្យមើលកម្ម​វិធី​បង្រៀន​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ក្នុង​ចំណុច​នេះ យើង​នឹង​មាន​ក្ដី​អស្ចារ្យ ស្ងើច​ក្នុង​​ចិត្ដ​​ចំពោះ​ចំណាត់​មួយ​អន្លើ និង​បញ្ហា​សេដ្ឋ​​កិច្ច​ជាន់​ខ្ពស់ ដែល​ព្រះ​អង្គ​បាន​ធ្វើ​ប្រកប​ដោយ សេច​ក្ដី​ឆ្លៀវ​ឆ្លាត​ញឹក​ល្អិត សឹង​គ្មាន​បុគ្គល​ណា​មាន​សមត្ថ​ភាព​ធ្វើ​តាម​បាន​។​ ការ​ប្រ​តិស្ឋាន​ពុទ្ធ​សា​សនា​ទុក​ក្នុង​លោក ជា​ទង្វើ​ធំ​ក្រៃ​លែង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំណាត់​ផ្សេង​ៗ ក្នុង​លោក​ យើង​​អាច​​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ពុទ្ធ​សាសនា​មាន​អាយុ​ជាង ២៥០០​​ឆ្នាំ​ហើយ គង់​ស្ថិត​នៅ​ក្នុង​ភាព​មាំ​មួន មាន​របៀប​បែប​ផែន​នៅ​ក្នុង​ក្រប​​ខ័ណ្ឌ​ និង​​រឹង​ប៉ឹង​ដដែល​​។​ ចំណែក​អង្គា​ការ​​ទូទៅ​នៃ​​ពិភព​លោក​ គេ​គ្មាន​ឃើញ​អង្គ​ការ​ណា​មួយ ស្ថិត​នៅ​ក្នុង​ភាព​មាំ​មួន​រឹង​ប៉ឹង​ដដែល​ ដោយ​គ្មាន​​កំណែ​​គ្មាន​ចំណាត់​ជា​ថ្មី​ឡើយ​។

វិធានការខាងផ្លូវលោកមួយណាក៏ដូចមួយណាដែរ, សុទ្ធតែចោទឡើងដោយបញ្ហាលុយកាក់ដូចៗគ្នា។ ចំណោទ​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ផ្នត់​គំនិត​ ​លុះ​ត្រា​មនុស្ស​ខ្លះ​លាន់​មាត់​ថា បញ្ហាធំបំផុតនៃជីវិតមនុស្សគឺ លុយកាក់។ បញ្ហាសំខាន់ៗ ក្នុងមុខការធំៗ ត្រូវអាស្រ័យពឹងផ្អែក​លើ​លុយ​កាក់​ទាំង​អស់​, គ្មាន​លុយ​កាក់​ធ្វើ​អ្វី​មិន​ចេញ​ទេ​។ ប្រសិនបើចែកអង្គការជា៣ គេនឹងឃើញថា ក្នុងអង្គការមួយៗ គ្មាន​ចំណុច​ណា​ដែល​គ្មាន​ ទាក់​ទង​ដល់​លុយ​កាក់​ឡើយ គឺ​១​លុយ ២​​លុយ ៣​លុយ អី​ចឹង​តែ​ម្ដង​។

    ព្រះសម្មាសម្ពុទ្ធរបស់យើង ព្រះអង្គឃើញថា គំរោងការរបស់មនុស្សលោកត្រូវការយកប្រាក់ជាសរណៈ ជា​ទី​ពឹង ជា​ធាតុ​ចាំ​បាច់​របស់​គេ ដូច​នេះ​ហើយ​ទើប​ព្រះ​អង្គ​ចាត់​វិធាន​ការ សេដ្ឋកិច្ចជាន់ខ្ពស់របស់ព្រះអង្គ ផ្ទុយពីគេវិញម្ដង គឺក្នុងន័យនេះហើយ ដែល​អ្នក​ស្រាវ​ជ្រាវ​ជា​ទូ​ទៅ មាន​គំហើញ​ស្រប​គ្នា​ថា វិធាន​ការ​រឺ​គំរោង​សេដ្ឋ​កិច្ច​របស់ពុទ្ធសាសនាថ្នាក់ទាប និងថ្នាក់កណ្ដាលមានលក្ខណៈត្រូវគ្នានឹងគំរោង​ការ​សេដ្ឋ​កិច្ច​របស់​អ្នក​សេដ្ឋ​សាស្រ្ដ​ក្នុង​ពិភព​លោក​។ តែ​គំរោង​ការ​សេដ្ឋកិច្ចរបស់ពុទ្ធសាសនាមានលក្ខណៈ និងកំរិតគុណភាពខ្ពស់ជាង​សេដ្ឋ​កិច្ច​នៃ​អ្នក​សេដ្ឋ​សាស្រ្ដ​ទូ​ទៅ ព្រោះ​អ្វី​? ព្រោះ​ព្រះ​ពុទ្ធ​សាសនា​គ្មានប្រាក់ដូចគេ, ហើយអ្នកអនុវត្ដនៅតែមានជីវិតប្រព្រឹត្ដទៅបានដដែល។

    ក្នុងវិន័យ ព្រះសម្ពុទ្ធបានបញ្ញាត្ដសិក្ខាបទហាមភិក្ខុចាប់កាន់រឺទទួលប្រាក់ ជាមួយគ្នានេះដែរ តំរូវអោយមានអា​បត្ដិ​ដល់​ភិក្ខុ​ដែល​បាន​ប្រ​ព្រឹត្ដ​ល្មើស​ នេះ​ជា​ទង្វើ​មួយ​ដែល​ព្រះ​ពុទ្ធ​សាសនា​បាន​បង្ហាញអោយពិភពលោកឃើញថា មិនប្រើមាសប្រាក់ក៏អាចធ្វើការ​ធំ​ៗ បាន​សំរេច​ផល​ពិត​ៗ​ ដូច​អ្នក​ប្រើ​ប្រាក់​ដែរ​។​

    គំនោលការដែលហៅថាសេដ្ឋកិច្ចជាន់ខ្ពស់ រឺជាន់លើបំផុតរបស់សម្មាសម្ពុទ្ធ គឺខំប្រឹងធ្វើខ្លួនអោយជាម្ចា ស់នៃតណ្ហា រឺ​រស់​នៅ​លើ​តណ្ហា នៅ​ក្នុង​គំនិត​សិក្សា​ជា​ធាតុ​អ្វី​ខ្លះ មាន​ប៉ុន្មាន ដែលហួសសេចក្ដីត្រូវការរបស់ជីវិត អ្វីខ្លះ មានប៉ុន្មាន ដែលធ្វើអោយជីវិតហ៊ឹក​ហាក់​ហ៊ី​ហា លុះ​ក្លាយ​ខ្លួន​ជា​ទាស​ភាព​នៃ​តណ្ហា​។

    ព្រះបរមគ្រូយើង បានអនុញ្ញាតរបស់ចាំបាច់សំរាប់ភិក្ខុរស់មាន៤ ប្រការដែលយើងស្គាល់គ្រប់គ្នាជាបច្ច័ យបួន ដែល​ត្រូវ​នឹង​ពាក្យ​អង់​គ្គេស​​ថា ​Four requisites គឺ​សំពត់​ស្លៀក​ដណ្ដប់ (ចីវរ) អាហារចិញ្ចឹមជីវិត (បិណ្ឌបាត) ទីស្នាក់អាស្រ័យ (សេនាសនៈ) និងអោសថ ​សំរាប់​ព្យា​បាល​ជំងឺ​ (គិលាន​ភេសជ្ជៈ)​។ គ្រឿង​សំរាប់​រស់​ទាំង​បួន​ប្រការនេះ ព្រះអង្គបញ្ជាអោយភិក្ខុជាឧបជ្ឈាយ៍ រឺឧបសម្បទាចារ្យ​សូត្រ​ប្រកាស ប្រាប់​ភិក្ខុ​ដែល​ទើប​នឹង​បួស​ថ្មី​អោយ​បាន​ដឹង​ភ្លាម​ៗ ដើម្បីខំរស់ ខំអនុវត្ដសេដ្ឋកិច្ចនេះតាមពុទ្ធានុញ្ញាត។ ភិក្ខុគ្មានសំពត់ល្អប្រើ អនុញ្ញាត​អោយ​រើស​កំណាត់​សំពត់​ដែល​គេ​ចោល ទី​នេះ​បន្ដិច​ទី​នោះ​បន្ដិច​យក​មក ប៉ះប៉ុនដេរភ្ជាប់ជាចីវរសំរាប់ប្រើប្រាស់ គ្មានអាហារបរិភោគ អោយ​អាស្រ័យ​អាហារ បិណ្ឌ​បាត​តាម​តែ​​គេ​អោយ តិច​ក្ដី​ច្រើន​ក្ដី​ឆ្ងាញ់​ក្ដី​មិនឆ្ងាញ់ក្ដីទៅតាមរឿង គ្មានលំនៅឋានល្អនៅ អោយយកដើមឈើជាទីលំ​នៅ​អា​ស្រ័យ គ្មាន​ឱសថ​ប្រកប​ដោយ​គុណ​ភាព​ជំងឺ អោយ​ត្រង​ទឹក​មូត្រ​អោយ​ស្អាត​ប្រើ​ជំនួស លុះ​ត្រា​តែ​កើត​។

    ក្រៅពីនេះទៀត នៅមានបញ្ញាត្ដិជាច្រើនប្រការដែលអ្នកអាចគួរដឹងជាមួយគ្នានេះដែរ ដូចជាហាមមិនអោយ​ប្រើ​គ្រឿង​ប្រដាប់ ដែល​គេ​ធ្វើ​ដោយ​មាស​ប្រាក់ រឺ​អ្វី​ទៅ​ទៀត​ដែល​មាន​ភាព​ប្រហាក់ប្រហែលនឹង មាសប្រាក់ រឺរបស់ដែលមានតំលៃខ្ពស់ជាង​មាស​ប្រាក់ ហើយ​ជា​របស់​តុប​តែង​ខ្លួន​ប្រាណ ហាម​មិន​អោយ​សុំ​របស់​ពី​ជនណា ដែលគេគ្មានបានបវារណា រឺអនុញ្ញាតទុកជាមុន បើគ្មានការចាំបាច់​ជា​ពិសេស ហាម​មិន​អោយ​ប្រ​មូល​សន្សំ​របស់​ស្ដុក​ទុក ដើម្បី​អួត​មានអួតសម្បូណ៍ តឹងរឹងជាងនេះទៅទៀត អាហារសំណល់ ហាមមិនអោយ​ទុក​ដាក់​ដើម្បី​បរិ​ភោគ​ម្ដង​ជា​ពីរ​ដង រឺ​ច្រើន​ជាង​នេះ​ក្នុង​ថ្ងៃ​ខាង​មុខ។ គោលការធំៗដែល ព្រះសម្មាសម្ពុទ្ធបានចាត់ បានធ្វើសេចក្ដីបំភ្លឺមានដូចនេ៖

    ១ - ចំណង់អិតព្រំដែន ជាហេតុនាំអោយកើតទុក្ខ រលត់ចំណង់គ្មានព្រំដែនបាន ដោយគ្មានសេសសល់សេចក្ដីទុក្ខព្រួយត្រូវ​រលត់​ភ្លាម​គ្មាន​ចាំ​បាច់​សុំ​សេច​ក្ដី​ប្រោស​ប្រាណ អំពី​ព្រះ​អាទិ​ទេព​ណា​ឡើយ​។

    ២ - ភិក្ខុទាំងឡាយណា ពុំបានធ្លាក់ខ្លួនជាទាសភាពរបស់តណ្ហាដែលជាហេតុមានកម្លាំងប្រអូសប្រទាញតាមច្បាប់ធម្មជាតិ ភិក្ខុ​ទាំង​ឡាយ​នោះ​ឈ្មោះ​ថា​មាន​វឌ្ឍន​ភាព​ខាង​ផ្លូវ​ចិត្ដ​ ដែល​ជា​គុណ​ធម៌​មានតំលៃ​កម្រ​នឹង​មានដល់មនុស្សជាតិក្នុងសកលលោក។

    គំនោលរបស់ខ្ញុំក្នុងខាងដើមថា គំនោលសេដ្នកិច្ចគឺការស្នង សេចក្ដីត្រូវការរបស់មនុស្ស តែគំនោលសេ ដ្ឋកិច្ចជាន់​ខ្ពស់​របស់​ពុទ្ធសាសនា មិន​មែន​ការ​ស្នង​សេច​ក្ដី​ត្រូវ​ការ​ទេ គឺការបញ្ឈប់នូវសេចក្ដីត្រូវការដែ លមិនចាំបាច់។ ទន្ទឹមគ្នានេះ ខំប្រឹងធ្វើខ្លួនអោយ​បាន​ជា​ចៅ​ហ្វាយ​លើ​សេច​ក្ដី​ត្រូវ​ការ​នោះ លុះ​ត្រា​តែ​បាន​បើ​មិន​បាន​កុំ​ឈប់ កុំថយក្រោយអោយសោះ ប្រសិនបើចង់កំទេចសេក្ដីទុក្ខអោយអស់ ព្រោះ​គ្មាន​ទង្វើ​ណា​ដទៃ​ទៀត​ក្រៅ​អំពី​ទង្វើ​នេះ​ទេ ក្នុង​រឿង​រំលត់រំលាយទុក្ខដែលយើងកំពុងជួបប្រទះក្នុងជីវិតសព្វថ្ងៃ នេះ។ នេះ ជាសេដ្ឋ​កិច្ច​ជាន់​ខ្ពស់ រឺ​ជាន់​លើ​សំរាប់​ភិក្ខុ​ រឺ​គ្រហស្ថ​ដែល​មាន​កំពស់​ចិត្ដ​ខ្លាំង​ក្លា មានកំរិតអរិយ សច្ចៈ ដែលពុទ្ធសាសនារបស់យើងអោយឈ្មោះថា «បរមត្ថ​ប្រយោជ​ន៍» ប្រសិន​បើ​ និយាយ​ពី​សេដ្ឋ​កិច្ច​នៃ​ពុទ្ធសាសនា តាម​លំដាប់លេខរឿងនឹងមានដូចនេះគឺ៖

១ - ទិដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតបច្ចុប្បន្ន
២ - សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់ជីវិតថ្មី
៣ - បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសំរាប់បាននិព្វាន្ដ

    អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំងបីប្រភេទនេះ បើស្ដីអំពីលំដាប់ដែលគេត្រូវធ្វើ ត្រូវប្រកបណាមុនណា បន្ទាប់ណា​ក្រោយ ធាតុ​នេះ​មាន​ខ្ទង់​លេខ​ដូច​សរ​សេរ​មក​ហើយ​នេះ តែបើស្ដីអំពីគុណភាព ពុទ្ធសាសនា យើងពុំបានទុកដាក់អោយមានកំពស់ ទំនាបជាងគ្នាទេ ពំនោល​ថា ទិដ្ឋ​ធម្មិកត្ថ​ប្រយោជន៍​ទាប សម្បរា​យិ​កត្ថ​ប្រយោជន៍​កណ្ដាល បរមត្ថប្រយោជន៍ខ្ពស់នោះ វាមានលក្ខណត្រឹមតែស្រួល​បង្រៀន ស្រួល​ពន្យល់ ស្រួល​ទេសន៍​ប៉ុណ្ណោះ ដោយ​អាស្រ័យ​គំនិត​និង​សំនេរ​ក្នុង​ខាងដើមរបស់ខ្ញុំក៏បានដាក់ថា បច្ចុប្បន្នទាប បរលោកថ្នាក់កណ្ដាល និង និព្វាន្ដ​ថ្នាក់​ខ្ពស់​អីចឹង​ដែរ​ រី​ឯ​សេច​ក្ដី​ពិត​របស់​រឿង​នេះ​វិញ គឺជីវិតបច្ចុប្បន្នក៏ជា ធាតុមានថ្នាក់ទាបកណ្ដាលខ្ពស់ និព្វាន្ដក៏មានថ្នាក់ទាបកណ្ដាល​ខ្ពស់​ដូច​ៗ​គ្នា ក្នុង​បច្ចុ​ប្បន្ន​សេដ្ឋ​កិច្ច​ទាប ជីវ​ភាព​មនុស្ស​ទាប សេដ្ឋកិច្ចមធ្យម ជីវភាពមនុស្សកណ្ដាល សេដ្ឋកិច្ចខ្ពស់ ជីវភាពមនុស្សខ្ពស់។ ចំណែក​សេដ្ឋ​កិច្ច​និព្វាន្ដ​ សោត្ដា​បន្ន​បុគ្គល និង​សក​ទាគា​មិ​បុគ្គល​ថ្នាក់​ទាប អនាគមិបុគ្គលថ្នាក់កណ្ដាល អរហត្ដបុគ្គល ថ្នាក់ខ្ពស់។ បើយោលទៅ​តាម​រឿង​ជាតក​នៃ​ ព្រះ​ពោធិ​សត្វ គឺ​ព្រះ​ពុទ្ធ​បរម​គ្រូ​របស់​យើងកាលមិនទាន់បាន​ត្រាស់ ព្រះអង្គខំប្រឹងតស៊ូយ៉ាងប្ដូរផ្ដាច់ប្រកបអាជីវកកម្ម​គ្រប់​យ៉ាង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សេដ្ឋ​កិច្ច​របស់​គ្រួសារ និង សង្គម​ប្រ​ជា​ជាតិ​គឺ ធ្វើអោយកំរិតជីវភាពទាំងបច្ចុប្បន្ន ទាំងបរលោកស្ថិតនៅក្នុងថ្នាក់ខ្ពស់​បំផុត ដើម្បី​ជា​ស្ពាន​ចំលង​អាត្មា​នៃ​ព្រះ​អង្គ អោយ​បាន​ដល់​សេដ្ឋ​កិច្ច​ចុង​ក្រោយបង្អស់ គឺនិព្វាន្ដនឹងឯង ដូចនេះ ព្រោះអ្វី? ព្រោះប្រយោជន៍​បច្ចុប្បន្ន (អុដ្ឋាន​អរក្ខ​ កល្យាណ​មិត្ដតា សម​ជីវ​តា)​ ត្រូវបានជាស្ពាននៃប្រយោ ជន៍បរលោក (ទុក្ខ, សមុទយៈ, និរោធៈ, មគ្គ) កើត​មាន​បាន​​ដោយ​អា​ស្រ័យ​ស្ពាន គឺ​ប្រយោជន៍​បរ​លោក ជា​បន្ដ​ប​ន្ទាប់​​គ្នា ដូច​​នេះ​​ជីវិត​នីមួយ​​ៗ ត្រូវ​ធ្វើ​សេដ្ឋ​កិច្ច គឺ​ខំ​ប្រ​កប​អា​ជីវ​កម្ម​រាល់​ប្រ​ភេទ​ដើម្បី​រស់​នៅ​​ខ្ពង់​ខ្ពស់​ក្នុង​លោក​នេះ​​ផង ខំ​​ធ្វើ​​បុណ្យ​ទាន​ដើម្បី​​រស់​​នៅ​​ថ្លៃ​​ថ្នូរ​​ក្នុង​លោក​ខាង​មុខ​ផង ​ខំចំរើន​អរិយសច្ចៈធម៌ ដើម្បីសំរេចមគ្គផលនិព្វាន្ដ​ក្នុង​ជីវិត​ចុង​ក្រោយ​បង្អស់​ផង។​

    ដើម្បីអោយពុទ្ធសាសនិក បានស្គាស់សេដ្ឋកិច្ច មានគុណភាពខ្ពង់ខ្ពស់បណ្ដើរៗនៅក្នុងក្របខ័ណ្ឌមួយថ្មីទៀត ព្រះពុទ្ធសា​សនា​បាន​ស្នើ​អរិយ​ទ្រព្យ​៧​ប្រការ​ដែល​គេ​ធ្លាប់​ស្គាល់​គ្រប់​គ្នា​មក​ហើយថា ទ្រព្យនេះមានតំ លៃខ្ពស់ជាងទ្រព្យធម្មតាដែលមនុស្សយើងធ្លាប់មាន ធ្លាប់​បាន​ប្រើ​ប្រាស់​មក​ហើយ​ មាន​ដូច​នេះ​គឺ​។

១ - សទ្ធា : ជឿនូវរបស់ដែលគួរជឿ ជឿបុណ្យគុណទោសជាដើម
២ - សីល : កិរិយារក្សាកាយវាយចាចិត្ដអោយរៀបរយ សុចរិត
៣ - ហិរិ : ខ្មាសអៀនចំពោះទង្វើបាប ទុចរិត
៤ - អោតប្ប : ស្លុតខ្លាចចំពោះទង្វើបាប ទុចរិត
៥ - ពាហុសច្ចៈ : ភាពជាបុគ្គលមានការរៀនសូត្រច្រើន ពហូសូត្របុគ្គល
៦ - ចាគ : បរិចាគទានទៅតាមការគួរ
៧ - បញ្ញា : ចេះយល់ដឹងថា ប្រយោជន៍ មិនប្រយោជន៍ជាដើម

    ពុទ្ធសាសនាមានយោបល់ថា បើជានណាមានទ្រព្យខាងក្នុង រឺទ្រព្យប្រសើរហៅ «អរិយទ្រព្យ» នេះហើយ ទ្រព្យ​សម្បត្ដិ​ខាង​ក្រៅ​នឹង​កើត​មាន​ដល់​គេ​ដាយ​ស្វ័យ​ប្រ​វត្ដិ ក្នុង​ពេល​ណាមួយមិនខានឡើយ។ ផ្ទុយទៅ វិញជនដែលមានទ្រព្យសម្បត្ដិខាងក្រៅ តែខ្លួនពុំបាន​រស់​នៅ​ក្នុង​សីល​ធម៌​ រឺ​គ្មាន​អរិយ​ទ្រព្យ​ខាង​ក្នុង​៧ ប្រការ​ជួយ​គាំ​ទ្រផងទេ លោកថាទ្រព្យសម្បត្ដិខាងក្រៅនោះ មុខជាពុំអាចស្ថិតស្ថេរមានយូរ រឺ​បាន​រហូត​តាម ចំណង់​របស់​ខ្លួន​ឡើយ​។

 

Read More
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Previous Post Next Post

POST ADS1

POST ADS 2