រឿងព្រេងនិទានរបស់ចិនបុរាណទាក់ទងនឹងសេចក្តីស្នេហា ក្នុងខណៈពេលដែលគ្រប់គ្នាកំពុងតែរីករាយជាមួយទិវានៃសេចក្តីស្រឡាញ់តាមបែបពួកលោកខាងលិច ហើយប្រវត្តិរឿងរ៉ាវនានាទាក់ទងនឹងថ្ងៃនេះខ្ញុំបានសរសេររៀបរាប់ហើយនោះ ថ្ងៃនេះខ្ញុំសូមលើកយករឿងនិទានស្នេហាបែបរញ្ជួយមេឃរញ្ជួយដីរបស់ចិនមកជូនបងប្អូនទាំងអស់គ្នា។ ខាងពួកបស្ចឹមប្រទេសគេប្រារព្ធទិវានៃសេចក្តីស្នេហានាថ្ងៃទី១៤ ខែកុម្ភះ ប៉ុន្តែសម្រាប់បណ្តាប្រទេសនៅខាងបូព៌ាវិញដូចជាចិន ជប៉ុន កូរ៉េ តៃវ៉ាន់ជាដើម គេមានទិវាបុណ្យនៃសេចក្តីស្នេហានាថ្ងៃ ៧កើត ខែ៧ តាមប្រតិទិនចន្ទគតិរបស់ចិន។ រឿងរ៉ាវស្នេហានៅក្នុងអក្សរសិល្ប៍ចិនមានរឿងព្រេងនិទានចំនួនបួនដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ និងបន្តវត្តមាននៅក្នុងវិស័យសិល្បៈចិនរហូតដល់សព្វថ្ងៃនេះ។ មិនត្រឹមតែនៅក្នុងដែនដីមហាយក្សចិននោះទេ បណ្តាប្រទេសនានាដែលរងឥទ្ធិពលវប្បធម៌ចិន ឬមានជនជាតិចិនទៅដល់ គឺតែងតែចេះចាំរឿងនេះទាំងអស់គ្នា។ រឿងព្រេងនិទានស្នេហារបស់ចិនទាំងបួននោះរួមមាន៖ ទី១. រឿងបុរសចិញ្ចឹមក្របី និងទេពធីតាតម្បាញ ទី២. រឿងនាងបិសាចពស់ស ទី២. រឿងវាំងននប្រពៃណីស៊ូប៉ិអេងតាយ និងទី៤. រឿងនាងម៉ឹង ជាងនៀវ។ ទី១. បុរសចិញ្ចឹមក្របី និងទេពធីតាតម្បាញ ដំណើររឿងនេះគឺស្រដៀងរឿងនិទានរបស់ខ្មែរយើងខ្លះៗដែរដូចជារឿងទិព្វសុដាច័ន្ទ រឿងព្រះសុធន និងនាងកែវមនោរីរបស់ខ្មែរយើងដែរ។ ដំណើររឿងតំណាលអំពីបុរសកំព្រាកំសត់ក្រីក្រម្នាក់ចិញ្ចឹមក្របីចាស់មួយ។ សម័យថ្ងៃមួយក្រុមទេពធិតាដែលមានជំនាញខាងតម្បាញ និងដេរប៉ាក់នៅឯឋានសួគ៏ បបួលគ្នាចុះមកកម្សាន្តលេងនាឋានកណ្តាល ដោយចុះទៅលេងទឹកក្នុងស្ទឹងមួយម្តុំៗក្បែរបុរសកម្សត់ឃ្វាលក្របី។ ក្របីដែលកំពុងដើរស៊ីស្មៅនោះ ក៏បានទៅពាំសំលៀកបំពាក់ទេពធីតាមួយអង្គយកឲ្យបុរសកម្សត់ ហើយអ្នកទាំងពីរក៏កើតមានចិត្តស្នេហាគ្នា។ ដោយមានចិត្តអាណិតបុរសជាពន់ពេក ទេពធីតាការសុខចិត្តរត់គេចចេញពីឋានសួគ៏មករួមរស់គ្នាជាប្តីប្រពន្ធ រហូតបានកូនពីរនាក់គឺប្រុសមួយស្រីមួយ។ និយាយពីឋានសួគ៏ឯណោះវិញ ព្រះឥន្រ្ទ និងព្រះរាជនីបាននាងទេពធីតាមិនឃើញមួយថ្ងៃ (មួយថ្ងៃឋានសួគ៏ស្មើនឹង៧ឆ្នាំឋានមនុស្ស) ក៏តាមសួររក ហើយក៏បានដឹងថានាងទេពធីតារត់គេចពីឋានសួគ៏កំពុងមានស្នេហានៅឋានកណ្តាល។ ព្រះរាជនីខ្ញាល់យ៉ាងខ្លាំងព្រោះវាខុសច្បាប់ឋានសួគ៏ ក៏ចុះមកឋានកណ្តាលដោយអង្គឯង ហើយនាំយកនាងទេពធីតាត្រឡប់ទៅឋានសួគ៏វិញ។ បុរសកម្សត់បីកូនរត់តាមប្រពន្ធ ព្រះរាជនីឃើញដូច្នោះហើយក៏ដកស្នៀតសក់គប់ដើម្បីក្លាយជារបាំងរាំងស្នេហ៍អ្នកទាំងពីរ។ ស្នៀតសក់របស់ព្រះរាជនីក៏បានក្លាយទៅជាកញ្ចុំផ្កាយ Milky Way (ខ្មែរយើងដូចជាហៅក្រុមផ្កាយប្រមោយដំរី)។ ទិដ្ឋភាពប្តីព្រាត់ប្រពន្ធ ម្តាយព្រាត់កូន បានធ្វើឲ្យគ្រប់គ្នានៅលើឋានសួគ៏សោកសង្រេង និងកោតអំពីសេចក្តីស្នេហាដ៏បរិសុទ្ធរបស់អ្នកទាំងពីរ។ ព្រះរាជនី ព្រះឥន្ទ្រទន់ចិត្តអស់ហើយ ក៏បានអនុញ្ញាតឲ្យប្តីប្រពន្ធអាចជួបគ្នាបានមួយឆ្នាំម្តងគឺនៅក្នុងថ្ងៃ៧កើត ខែ៧ ដោយមានសត្វសេកសោមសារិកាជាអ្នកនាំផ្លូវជាស្ពានមេត្រីដល់អ្នកទាំងពីរ។ ទី២. រឿងនាងបិសាចពស់ស រឿងនេះត្រូវបានថតជាខ្សែភាពយន្តជាច្រើនលើកច្រើនសារ ហើយខ្ញុំជឿថាគ្រប់គ្នាប្រាកដជាធ្លាប់ប្រទះភ្នែកជាមួយរឿងនេះ។ ដូច្នេះហើយខ្ញុំសូមសង្ខេបខ្លីដូចតទៅ៖ កាលពីព្រេងនាយមានសត្វពស់ពណ៌សមួយត្រូវគ្រូអាលម្ពាយចាប់បាន ប៉ុន្តែចៃដន្យអ្វីមានបុរសម្នាក់ឃើញ ហើយក៏សុំទិញសត្វពស់សនោះ ហើយដោះលែងពស់សនោះឲ្យរស់រានមានជីវិតវិញ។ នាងពស់សរំភើបដឹងគុណ ហើយតាំងចិត្តថានឹងយកបុរសនោះជាប្តីឲ្យបាន។ នាងពស់សខិតខំតាំងសីលបំពេញបារមីអស់រយៈពេល១ពាន់ឆ្នាំ រហូតក្លាយជាបិសាចមានមហិទ្ធិឬទ្ធិខ្លាំងពូកែអាចប្រែក្រឡាក្លាយជាមនុស្សបាន ហើយថែមទាំងមាននាងបិសាចពស់ខៀវ ជាបរិវារថែមទៀត បុរសដែលបានជួយនាងបិសាចពស់កាលពី១ពាន់ឆ្នាំមុន បានចាប់ជាតិថ្មីជានិស្សិតក្រីក្រម្នាក់ឈ្មោះលីវ ស៊ៀន ថ្ងៃមួយលីវ ស៊ៀនធ្លាក់ទឹក ហើយក៏ត្រូវបាននាងបិសាចពស់សដែលប្រែក្រឡាជាមនុស្សស្រីស្អាតឈ្មោះប៉ៃ ស៊ូជិនជួយសង្រ្គោះ។ អ្នកទាំងពីរស្រឡាញ់គ្នាយកគ្នាជាប្តីប្រពន្ធហើយរស់នៅក្នុងផ្ទះបាក់បែកមួយគេបោះបង់ចោល ប៉ុន្តែនាងបិសាចជប់ឲ្យមើលទៅដូចជាផ្ទះស្អាតល្អសមរម្យសម្រាប់រស់នៅប្រកបដោយក្តីសុខសុភមង្គល។ វេលាថ្ងៃមួយមានព្រះសង្ឃមួយអង្គមានឬទ្ធានុភាពយុទ្ធសិល្ប៍ខ្លាំងពូកែដើរកំចាត់បិសាចទាំងឡាយដែលមកបៀតបៀនមនុស្សលោក។ មកដល់ភូមិប្តីប្រពន្ធពស់ស អ្នកភូមិគេនិយាយពីរឿងនិស្សិតឆ្កួតម្នាក់រស់នៅផ្ទះបាក់បែកម្នាក់ឯង ចង់ឲ្យព្រះសង្ឃទៅជួយព្យាបាល។ ព្រះសង្ឃនិមន្តទៅដល់ក៏ដឹងថាលីវ ស៊ៀនកំពុងរស់នៅជាមួយបីសាច។ ដំបូងឡើយលីវស៊ៀនមិនជឿទេ ប៉ុន្តែព្រះសង្ឃឲ្យស្រាថ្នាំយុទ្ធសិល្បិ៍ផឹកទាំងពីរនាក់ដើម្បីដឹងការពិត។ នៅពេលដឹងការពិតហើយ ព្រះសង្ឃក៏ប្រយុទ្ធ និងចាប់នាងបិសាចពស់សទៅឃុំទុកនៅឯក្រោមវិហារមួយនៅកណ្តាលបឹងស៊ីហ៊ូ ទីក្រុងហាន់ចូវ ឲ្យនាងបន្តភាវនាធម៌ និងតាំងសីលបន្ថែមទៀតក្រែងលោឋានសួគ៏លោកមានក្តីមេត្តា។ លីវ ស៊ៀន និងបីសាចពស់សរស់នៅជាមួយគ្នាបានកូនប្រុសមួយ ហើយក្រោយមកគឺកូននេះឯងជាអ្នកជួយរំដោះម្តាយខ្លួនឲ្យចាកផុតការឃុំឃាំងនៅក្រោមវិហារនោះ។ ទី៣. រឿងវាំងននប្រពៃណីស៊ូប៉ិអេងតាយ៖ ខ្ញុំដឹងរឿងនេះពីតាមចាស់ៗតំណាលឲ្យស្តាប់កាលពីនៅតូច។ កាលពីមុនចិនៗនៅឯស្រុកខ្ញុំតែងតែប្រកាន់គ្នារវាងចិនកាតាំង និងចិនទៀជីវ គេថាមិនអាចយកគ្នាបានទេព្រោះវាមានតំណមដូចស៊ូប៉ិអេងតាយ។ ក្រោយមកបានខ្ញុំអាចដឹងរឿងនេះបន្ថែមហើយមានឈ្មោះត្រឹមត្រូវថាលៀងសាងប៉ស៊ូអ៊ិងថៃដែលជាឈ្មោះតួប្រុសតួស្រីក្នុងរឿង ហើយសូមជូនជាសង្ខេបដូចតទៅ៖ ជូ អ៊ិងថៃគឺជាកូនស្រីសេដ្ឋីនៅក្នុងស្រុកហាន់ចូវដោយនាងមានជំនាញខាងកែសម្ផស្សបន្លំភ្នែក។ កាលណោះសង្គមចិនមិនអនុញ្ញាតឲ្យស្រីៗទៅរៀនសូត្រនោះទេ ប៉ុន្តែដោយសារចង់ទៅរៀន ជូអ៊ិងថៃបានរកល្បិចបន្លំឪពុកអនុញ្ញាតឲ្យខ្លួនចេញទៅក្រៅ។ បានសម្រេចហើយ ជូអ៊ិងថៃបានតែងខ្លួនធ្វើជាប្រុស ហើយចាកចេញពីផ្ទះទៅទីក្រុងដើម្បីរៀនសូត្រ។ នៅតាមផ្លូវជូ អ៊ិងថៃជួបនិស្សិតក្រីក្រម្នាក់ឈ្មោះលៀង សាងប៉ ហើយក៏រាប់អាន និងរៀនសូត្រជាមួយគ្នារហូតមកអស់រយៈពេលបីឆ្នាំ។ អ៊ិងថៃបានបាក់ចិត្តស្រឡាញ់សាងប៉រួចទៅហើយតែមិនដឹងធ្វើយ៉ាងម៉េចអាចប្រាប់ការពិតបាន ប៉ុន្តែក៏កើតឧបាយថាខ្លួនមានប្អូនភ្លោះមួយជាស្រីមុខមាត់ដូចខ្លួនបេះបិត។ ដល់ពេលបញ្ចប់ការសិក្សាហើយ គ្រប់គ្នាត្រូវត្រឡប់មកផ្ទះវិញ ទាំងពីរនាក់បែកគ្នាយ៉ាងអាឡោះអាល័យ ហើយចុងក្រោយសាងប៉ដឹងថាអ៊ិងថៃជាស្រី ហើយក៏គ្រាំគ្រាចិត្តនឹកនាងរហូត ប៉ុន្តែមិនហ៊ានចួលទៅស្តីដណ្តឹងនោះទេ ព្រោះខ្លួនក្រពេក។ អ៊ិងថៃក៏នឹកសាងប៉ដែរប៉ុន្តែមិនអាចធ្វើអ្វីកើតដោយសារខ្លួនជាស្រ្តី។ មិនអាចទ្រាំបានជាមួយនឹងការនឹកស្រឡាញ់ សាងប៉ដាច់ចិត្តមកអ៊ិងថៃដល់ផ្ទះ ប៉ុន្តែមកយឺតពេលហើយព្រោះលោកសេដ្ឋីជាឳពុកបានលើកអ៊ិងថៃឲ្យកូនគហបតីនៅក្នុងក្រុងហាន់ចូវនេះរួចហើយ។ សាងប៉ត្រឡប់មកផ្ទះជាមួយក្តីឈឺចាប់យ៉ាងខ្លាំងរហូតធ្លាក់ខ្លួនស្លាប់ ប៉ុន្តែបានសុំឲ្យម្តាយខ្លួនយកខ្លួនទៅកប់នៅផ្លូវបំបែកក្រុងជាទីដែលខ្លួនបានជួប និងបែកពីអ៊ិងថៃ។ នៅពេលដែលថាសាងប៉ស្លាប់ហើយ អ៊ិងថៃក៏បាត់អស់វិញ្ញាណដែរ។ នាថ្ងៃរៀបការ ពិធីដង្ហែកូនក្រមុំបានឆ្លងកាត់ផ្នូររបស់សាងប៉ អ៊ិងថៃស្នើសុំឲ្យឈប់បន្តិចសិន ហើយមកសំពះផ្នូររបស់សាងប៉នឹងបួងសួងសុំឲ្យខ្លួនបានជួបគ្រងគូជាមួយសាងប៉ជារៀងដរាប។ រំពេចនោះមេឃប្រែខ្មៅ ភ្លៀងធ្លាក់ជោគជាំ ផែនដីក៏រញ្ជួយបណ្តាលឲ្យផ្នូររបស់សាងប៉ប្រេះបែកជាពីរ។ ឃើញដូច្នោះហើយ អ៊ឹងថៃក៏បានលោតចូលផ្នូររបស់សាងប៉បាត់ខ្លួនទៅ ហើយផែនដីក៏ឈប់រញ្ជួយហើយតភ្ជាប់គ្នាវិញ។ ក្រោយមេឃស្រឡះហើយគេប្រទះឃើញមានមេអំបៅញីឈ្មោលមួយគូហោះហើរជាមួយគ្នានៅលើផ្នូរនោះ ហើយគេជឿថាវិញ្ញាណអ្នកទាំងពីរបានកើតជាមេអំបៅហើយបាននៅជាមួយគ្នា។ ទី៤. រឿងម៉ឹង ជាងនៀវ រឿងនេះគឺជារឿងប្រវត្តិសោកនាដកម្មទាក់ទងនឹងមហាកំផែងចិន។ នៅក្នុងសម័យរាជវង្សឈីង អធិរាជឈីងស៊ីហួងដែលទើបបង្រួបបង្រួមផែនដីចិនបាន ក៏បញ្ជាឲ្យមានការកសាងកំផែងដើម្បីការសត្រូវ។ មនុស្សប្រុសពេញកម្លាំងទាំងអស់ត្រូវបានកែនឲ្យមកធ្វើកំផែង។ មានគូស្វាមីភរិយាថ្មីថ្មោងមួយគូប្រពន្ធឈ្មោះម៉ឹងជាងនៀវ ដោយប្តីត្រូវធ្វើកម្មករសាងកំផែងដូចគេឯងដែរ។ ជិតចូលដល់រដូវរងា នាងម៉ឹង ជាងនៀវ បានចាក់អាវរងាដើម្បីយកទៅឲ្យប្តីពាក់ការពារ។ ខំប្រឹងដើរកាត់ព្យុះភ្លៀង វាលព្រឹលទឹកកកយ៉ាងត្រជាក់ក្រៃលេង ជាងនៀវបានមកដល់កំផែង ប៉ុន្តែដោយសារមនុស្សច្រើនពេក ហើយកំផែងវែងពេក នាងរកប្តីមិនឃើញទេ។ ដើរអស់ប៉ុន្មានថ្ងៃ ទើបបានជួបអ្នកស្រុកជាមួយគ្នា ទើបដឹងថាប្តីរបស់នាងស្លាប់បាត់ហើយ និងត្រូវបានគេកប់នៅក្រោមកំផែង។ នាងជាងនៀវស្រែកទ្រហោយំទ្រហឹងពេញការដ្ឋានប្រកបដោយភាពសោកសៅរ។ បណ្តាកម្មករនានាដែលឃើញនាងយំ ហើយខ្លះទៀតត្រូវនឹងរឿងរបស់ខ្លួនដែលបែកប្រពន្ធកូនផងនោះ ក៏យំសស្រាក់សស្រាំផងដែរ។ កំផែងចិនក្លាយជាកំផែងទឹកភ្នែក កប់ដោយក្តីឈឺចាប់របស់មនុស្សរាប់ស៊ិបម៉ឺននាក់ រីឯសម្រែកទួញសោករបស់នាងជាងនៀវ ក៏បានផ្អើលដល់ឋានលើ ហើយក៏បង្កជាអព្ភូតហេតុអស្ចារ្យមួយគឺមេឃខ្មៅងងឹត ហើយមានរន្ទះបាញ់ចំកន្លែងដែលកប់សពស្វាមីនាង។ នាងបានជួបស្វាមីនាងហើយក៏ស្លាប់ទៅតាមស្វាមីនាងដែរ។ (ក្នុងតំណាលរឿងខ្លះទៀតថា នាងជាងនៀវ ជាមនុស្សស្រីស្អាត ហើយមានបញ្ញាឆ្លាតវៃ។ នៅពេលដែលមករកសពស្វាមី ហើយយំមុខកំផែងដែលកប់ស្វាមីនាងនោះ រឿងនេះបានឮទៅដល់អធិរាជឈីងស៊ីហួង។ អធិរាជឈីងចាប់ចិត្តសម្រស់ និងភក្តីភាពរបស់នាងចំពោះស្វាមី ក៏បង្ខំនាងធ្វើជាស្នំ។ ជាងនៀវបានប្រើល្បិចដើម្បីឲ្យខ្លួនបានឃើញសាកសពប្តីហើយក៏លោតសម្លាប់ខ្លួនតាមប្តី។ នៅកន្លែងដែលនាងលោតនោះត្រូវបានធ្វើជាប៉មមួយហៅថាប៉មជាងនៀវ ដល់សព្វថ្ងៃនេះ)។ ក្រៅពីរឿងព្រេងនិទានរបស់ចិនទាំងបួនខាងលើនេះ នៅជប៉ុនឯណោះវិញក៏មានរឿងនិទានទាក់ទងនឹងស្នេហា ហើយប្រារព្ធឡើងក្នុងថ្ងៃ៧កើត ខែ៧ ដូចគ្នាដែរហៅថាបុណ្យថាណាបាតៈ។ ចំពោះប្រវត្តិរឿងរ៉ាងថាណាបាតៈនេះ ខ្ញុំនឹងសូមជម្រាបជូននៅពេលក្រោយទៀត។
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
រឿងព្រេងនិទានរបស់ចិនបុរាណទាក់ទងនឹងសេចក្តីស្នេហា
ចែករំលែកចំណេះដឹង

Moha Sangkranta
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។

.jpg)
.jpg)