ស្រីហិតោបទេស

ស្រីហិតោបទេស
ស្រីហិតោបទេស ជាគម្ពីរបុរាណ ដែលបាននិពន្ធឡើងជាភាសាសំស្រ្កឹត ដោយមហាបណ្ឌិតជាតិឥណ្ឌាឈ្មោះ នារាយណៈ ក្នុងសតវត្សទី១០នៃពុទ្ធសករាជ ត្រូវនឹងសតវត្សទី៥នៃគ្រឹស្តសករាជ ក្នុងគម្ពីរឈ្មោះ បញ្ចតន្រ្តៈ។ ស្នាដៃស្រីហិតោបទេស ជានីតិ ឬជាគតិលោកដ៏ជ្រៅជ្រះ ដែលមានន័យសេចក្តីថា ពាក្យប្រៀនប្រដៅសីលធម៌ដល់មនុស្សផងទាំងឡាយ ឬជាឧបាយក្នុងការញ៉ាំងផលឱ្យសម្រេចបានតាមសេចក្តីប្រាថ្នា។

អត្ថបទនេះប្រែជាភាសាខ្មែរដោយ ព្រះភិក្ខុ វិរិយបណ្ឌិតតោ ប៉ាង ខាត់ ពីឆ្នាំ១៩៤៩ដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ១៩៥១ ទើបចប់ជាស្ថាពរ។ អត្ថបទបកប្រែសេចក្តីនេះចែកជា៤ភាគគឺ ការគប់មិត្រ, ការបំបែកមិត្រ, សង្គ្រាម និងសន្តិភាព។

អត្ថបទដើមសរសេរជាភាសាសំស្ក្រឹត លំអទៅដោយលក្ខណៈវិសេសដូចជា ន័យសេចក្តីជ្រាលជ្រៅ ពាក្យពេចន៍លេបខាយពីរោះពិសា ជើងកាព្យរណ្តំណែងណង ដំណើរនៃរឿង (សាច់រឿង) មានភាពប្រទាក់ក្រឡាគ្នា ដោយប្រើសិល្ប៍វិធីនិពន្ធយ៉ាងខ្ពស់ ប្រៀបដូចជារឿង១០០១យប់។ សេចក្តីទាំងនេះហើយ ទើបធ្វើឱ្យអ្នកអាន អ្នកស្តាប់ជក់ចិត្តដិតអារម្មណ៍ ដោយនូវមនោសញ្ចេតនាមិនចេះធញ់ថប់ លង់លក់ដោយអត្ថន័យដ៏ជ្រាលជ្រៅ។

រឿងស្រីហិតោបទេសនេះបានលើកយកតួអង្គសត្វមកសំដែង ដោយមានបំណងឆ្លុះបញ្ចាំងអំពីតថភាពនៃសង្គមមនុស្សនាកាលសម័យនោះ។

ដោយពិភពលោកយើងសព្វថ្ងៃនេះ លុះដោយកំហឹងកើនឡើងកំដៅខ្លាំង ដូចនេះហើយ យើងក៏តាំងចិត្តលើកយកគោលគំនិតខ្លះៗនៃផ្នែកមួយក្នុងស្នាដៃស្រីហិតោបទេសមកសាកល្បងសិក្សាខ្លះៗគឺ #ផ្នែកនៃសន្តិភាព ។

ក- ការចរចាដើម្បីរកសន្តិភាព
ត្មាត ទុរសី ជាប្រធានរដ្ឋមន្ត្រី ដោយសំឡឹងឃើញនូវផលវិបាកដ៏អាក្រក់ ដែលបន្សល់ដោយសង្រ្គាម ប្រជានុរាស្ត្រ កងទ័ព និងអន្តរាយ ដោយការប្រែប្រួលអាកាសធាតុ និងមកដល់ក៏បានផ្តួចផ្តើមគំនិត ចរចាដើម្បីរកសន្តិភាព។ ហើយទស្សនៈនេះមានលក្ខណៈផ្ទុយគ្នាស្រឡះពីព្រះរាជារបស់ខ្លួន ព្រះនាម ក្ងោកចិត្រពណ៌៌ ដោយព្រះអង្គមានបំណងផ្សងព្រេងក្នុងការធ្វើសង្គ្រាម ដោយមានមោទកភាពលើកម្លាំងរបស់ទ័ពខ្លួនក្រោយពីបានយកឈ្នះលើបន្ទាយរបស់ស្តេចរាជហង្ស ហិរណ្យគ៌ភៈ...។ ការរកសន្តិភាពរបស់ត្មាត ទុរសីនេះមិនបានសេចក្តីថាចុះចាញ់នោះទេ គឺលោកគិតដល់ផលវិបាកនៃសង្គ្រាម ការរងទុក្ខវេទនារបស់ប្រជានុរាស្ត្រ ពលសេនា និងកត្តាអាកាសធាតុមិនអំណោយផល។ ការចរចារកសន្តិភាពនេះហើយ ជាគោលវិធីឈ្នះៗដែលនាំឱ្យសង្គមជាតិមានភាពសុខដុមរមនា ប្រជានុរាស្ត្របានសុខក្សេមក្សាន្តជានិរន្តរ៍ ដែលកើតឡើងអំពីសុឆន្ទៈរបស់ភាគីទាំងអស់នៃសង្គ្រាមនោះហៅថាសន្តិភាព។

ខ- បុគ្គលិកលក្ខណៈទាំង៧យ៉ាងដែលគួរធ្វើសន្តិភាព
នេះជាការចោទសួរដោយ ក្ងោកចិត្រពណ៌ និងដោយការផ្តល់ចម្លើយដោយ ត្មាត ទុរសី
~១ បុគ្គលមានសច្ចៈ
~២ បុគ្គលជាអាយ៌
~៣ បុគ្គលជាអនារិយជន
~៤ បុគ្គលទ្រទ្រង់ធម៌
~៥ បុគ្គលមានបងប្អូនច្រើន
~៦ បុគ្គលមានកម្លាំង
~៧ បុគ្គលមានជ័យជំនះច្រើនដង

ក្រៅអំពីនេះលោកក៏សំដែងថាក៏មានពេលខ្លះ យើងមិនគួរធ្វើសន្តិភាពជាមួយដែរតួយ៉ាងមានបុគ្គល២០ប្រភេទដែលគេមិនគួរធ្វើសន្តិភាពជាមួយគឺ÷
~១ មនុស្សដែលមានវ័យក្មេង
~២ មនុស្សដែលមានវ័យចាស់ជរា
~៣ មនុស្សឈឺរ៉ាំរ៉ៃ
~៤ មនុស្សដែលញាតិទាំងឡាយបណ្តេញចោល
~៥ មេ(នាយ)ដែលជាបុគ្គលខ្លាច
~៦ បរិវារលុះដោយសេចក្តីខ្លាច
~៧ មេ(នាយ)ដែលល្មោភ
~៨ បរិវារដែលលុះដោយសេចក្តីល្មោភ
~៩ មនុស្សដែលលុះដោយព្រងើយកន្តើយ
~១០ មនុស្សដែលជាប់ជំពាក់ទៅដោយកាមគុណ
~១១ មនុស្សដែលមានចិត្តរាយមាយផ្លាស់ប្តូរច្រើន
~១២ មនុស្សដែលហ៊ាននិន្ទាទេព្តានិងព្រាហ្មណ៍
~១៣ មនុស្សដែលនិយមជឿលើព្រេងវាសនាពេក
~១៤ មនុស្សដែលអន្តរាយដោយទុរភិក្ស
~១៥ មនុស្សដែលមានសំណាងអាក្រក់
~១៦ មនុស្សដែលមានចិត្តដោយនូវក្តីអន្តរាយរេហ៍ពល
~១៧ មនុស្សដែលមិននៅក្នុងប្រទេសរបស់ខ្លួន
~១៨ មនុស្សដែលមានសត្រូវច្រើន
~១៩ មនុស្សដែលមានសែន្យានុភាពមិនប្រកបដោយពេលវេលា
~២០ មនុស្សមិនប្រកាន់យកនូវធម៌និងសច្ចៈ
បុគ្គលទាំង ២០ពួកនេះរាប់ថាមិនគួរនិងធ្វើសន្តិភាពជាមួយនោះទេ។

ក្រៅអំពីនោះត្រូវមានគោលគំនិតសន្តិភាពទាក់ទងទៅនិងសន្ធិសញ្ញាទាំង២០ប្រភេទគឺ÷
~១ កបាលសន្ធិសញ្ញា
~២ ឧបហារសន្ធិសញ្ញា
~៣ សន្តានសន្ធិសញ្ញា
~៤ សំគតសន្ធិសញ្ញា
~៥ ឧបន្យាសសន្ធិសញ្ញា
~៦ ប្រតីការសន្ធិសញ្ញា
~៧ សំយោគសន្ធិសញ្ញា
~៨ បុរុសាន្តរសន្ធិសញ្ញា
~៩ អនឫស្តនរសន្ធិសញ្ញា
~១០ អាទិស្តសន្ធិសញ្ញា
~១១ អាត្មាទីស្តសន្ធិសញ្ញា
~១២ ឧបគ្រហសន្ធិសញ្ញា
~១៣ បរិក្រយសន្ធិសញ្ញា
~១៤ ឧច្ឆិន្នសន្ធិសញ្ញា
~១៥ ប្រភូសណសន្ធិសញ្ញា
~១៦ ស្ករន្ធោបនេយសន្ធិសញ្ញា
~១៧ បរស្បរោបការសន្ធិសញ្ញា
~១៨ មេត្រីសន្ធិសញ្ញា
~១៩ សម្ពន្ធសន្ធិសញ្ញា
~២០ ឧបហារសន្ធិសញ្ញា ។
ស៊ុំ ឈុំឡុង

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Previous Post Next Post

POST ADS1

POST ADS 2